"ផលិតផលរបស់ក្រុមហ៊ុន អេស អ៊ី គឺជាជម្រើសដ៏ប្រសើររបស់យើង"

ចុះអ្នកវិញ?

សន្សំថាមពល ថវិការ និងពេលវេលា វិនិយោគេជាមួយថាមពលដែលមាននិរន្តរភាព!

ក្រុមហ៊ុន អេស អ៊ី ខេមបូឌា(SE) គាំទ្រអាជីកម្មកសិកម្មនៅកម្ពុជាអោយមានភាពប្រសើរជាមួយនឹងបច្ចេកវិទ្យាដែលមាននិរន្តរភាព។

Icon-SE-2

គុណភាពខ្ពស់

តាមរយៈក្រុមការងារដែលមានបទពិសោធន៍ជាង១០​ឆ្នាំធ្វើការជាមួយកសិករ។

ធានាជូនលើគុណភាព និងបច្ចេករិទ្យា​។

Icon-SE-1

សេវាកម្មល្អ

ការបណ្តុះបណ្តាល និងពង្រឹងសម្ថភាពនៃការប្រើប្រាស់។

ការសម្របសម្រួល ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

Icon-SE-3

ងាយស្រួល និងផលិតផលមានសុវត្ថិភាព

តាមរយៈចម្លើយ ១០០%បានពីការសម្ភាសន៏​អតិថិជន។

ផលិតផល របស់យើង

ម៉ាស៊ីនកិនចំណីសត្វប្រើថាមពលព្រះអាទិត្យ

ម៉ាស៊ីនកិនចំណីសត្វប្រើថាមពលព្រះអាទិត្យមានភាពងាយស្រួល

ហេតុអ្វី វិនិយោគលើម៉ាស៊ីនកិនចំណីសត្វប្រើថាមពលព្រះអាទិត្យរបស់យើង?

យើងក៏មានលក់ផងដែរ នូវម៉ាស៊ីនកិនចំណីសត្វ ប្រើអគ្គិសនី ។សូមធ្វើការទាក់ទងមកកាន់យើងសម្រាប់ពត៌មានបន្ថែម

"ម៉ាស៊ីនចំណីសត្វប្រើថាមពលព្រះអាទិត្យ រ៉េត អេស អ៊ី 400 មិនមែនត្រឹមតែកិនចំណីសត្វនោះទេ ប៉ុន្តែវាក៏ផ្តល់ថាមពល 24 ម៉ោង សម្រាប់ប្រើលើទូភ្ញាស់ទំហំ 300 ស៊ុត។"
ស៊ុន មាក
ស្វាយរៀង
"ខ្ញុំបានចំណាយពេល 2 ទៅ 3 ម៉ោង សម្រាប់ហាន់បន្លែ 50 ទៅ 60 គីឡូរៀងរាល់ថ្ងៃ ប៉ុន្តែតាមរយៈការប្រើម៉ាស៊ីនចំណីសត្វប្រើថាមពលព្រះអាទិត្យ រ៉េត អេស អ៊ី 825 នាងខ្ញុំចំណាយពេលត្រឹមតែ 5នាទីប៉ុណ្ណោះលើកាន់កាត់លើបរិមាណបន្លែដូវគ្នាពីមុនសម្រាប់មាន់របស់ខ្ញុំ។"
ងូវ ហ៊ួ
តាកែវ

ប្រអប់ត្រជាក់រក្សាវ៉ាក់សាំងប្រើថាមពលព្រះអាទិត្យ

ហេតុអ្វី វិនិយោគលើប្រអប់ត្រជាក់រក្សាវ៉ាក់សាំងប្រើថាមពលព្រះអាទិត្យ?

"ខ្ញុំពីមុនគ្រាន់តែជាភ្នាក់ងារពេទ្យសត្វភូមិម្មាក់ដែលស៊ីឈ្នួលចាក់វ៉ាក់សត្វអោយកសិករ តាមរយះការសាកល្បងប្រើប្រអប់ត្រជាក់រក្សាវ៉ាក់សាំងសត្វដោយប្រើថាមពលព្រះអាទិត្យធ្វើអោយខ្ញុំមិនត្រឹមតែជាភ្នាក់ងារព្យបាលសត្វទេ តែថែមទាំងអោយខ្ញុំក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងសត្វប្រកបដោយប្រសិទ្ទិភាពខ្ពស់និងមានចំណូលកើនឡើងជាងមុន។"
សឿង វីរះ
តាកែវ

អំពីយើង

អេស អ៊ី ខេមបូឌា គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានបង្កើតឡើងដោយក្រុមបច្ចេកទេសដែលមានជំនាញនិងបទពិសសោធន៍ជាង១០ឆ្នាំធ្វើការជាមួយកសិករ។អេស អ៊ី ខេមបូឌា ជួយដល់កសិករខ្នាតតូច មធ្យម ជាមួយដំណោះស្រាយដើម្បីការពារបសុសត្វ និងបសុបស្សីរបស់ពួកគេដោយភាពងាយស្រួល និងសន្សំសំចៃខ្ពស់។អេស អ៊ី ខេមបូឌា  ក៏ជួយដល់កសិករ ក្នុងការកាត់បន្ថយការចំណាយទៅលើចំណីសម្រេច និង ការចំណាយលើអគ្គិសនី តាមរយៈ ម៉ាស៊ីនកិនចំណីសត្វដែលមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានផ្តល់ដំណោះស្រាយក្នុងការកាត់បន្ថយលើបញ្ហា ជម្ងឺនិងបង្កើនគុណភាពផលិតកម្មជាមួយប្រអប់ត្រជាក់វ៉ាក់សាំងប្រើថាមពលសូឡា។

ទស្សនវិស័យរបស់យើង

យើងជឿជាក់លើដំណោះស្រាយដែលមាន​ ភាពងាយស្រួល និរន្តរភាព ក្នុងការគាំទ្រសេដ្ឋកិច្ចដល់ជីវភាពរបស់កសិករនៅជនបទ។

ទស្សនវិស័យរបស់យើង

យើងធ្វើការផ្សព្វផ្សាយ​ផលិតផលអនាម័យពីការច្នៃប្រឌិតថ្មី ថាមពលកកើតឡើងវិញ សម្ភារៈសាងសង់ផ្ទះ និងធាតុចូលកសិកកម្មតាមរយៈបម្រែបម្រួលឥតរិយាបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ក្រុមប្រឹក្សាភិបាល និង​សហស្ថាបនិក

ស៊ុត សាមឌី

លោកមានបទពិសោធន៍ជាង១០ឆ្នាំ លើ ផ្នែក លក់ ទីផ្សារ ការអភិវឌ្ឍសហគ្រាស វិនិយោគ គម្រូរ ហិរញ្ញវត្ថុ គ្រប់គ្រង និង អភិវឌ្ឍ អាជីវកម្ម។ លោកមានបទពិសោធន៍កក្នុងការធ្វើការជាមួយ និងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលព្រមទាំងបទពិសោធន៍ធ្វើការនៅអន្តរជាតិ​ដូចជា ៖ ឥណ្ឌា នេបាល់ បង់ក្លាដេស ថៃ ឡាវ អេតូពី ម៉ាឡាវី និង សហរដ្ឋអាមេរិក។​លោក សាមាឌី​ បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក គ្រប់គ្រងហនិភ័យ លើ ហិរញ្ញវត្ថុ ធនាគារ និងធនារ៉ាប់រង ​ពី​សាលា Nantes University, France នៅប្រទេសបារាំង លោក ក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រង ការលក់ និងទីផ្សារ ផងដែរពីសាកាលវិទ្យាល័យ មេគ្គងកម្ពុជា។

នាយកគ្រប់គ្រងទូទៅនិង​សហស្ថាបនិក

សួន ស៊ីណាត

លោកមានបទពិសោធន៍ជាង៨ឆ្នាំក្នុងការគ្រប់គ្រង អង្កការក្រៅរដ្ឋាភិបាល នៃផ្នែកអភិវឌ្ឍជនបទ លើគម្រោង ទឹកស្អាត​ និងអនាម័យ កសិកម្ម​ ផលិតកម្មចំណីសត្វ និង​ថាមពលកក់តឡើងវិញ។ លោក សួនស៊ីណាត​ បានដឹកនាំក្រុមហ៊ុន អោយបានទទួលជោគជ័យក្នុងការ ​អនុវត្តគម្រោង ថាមពលកកើតឡើងវិញ ដោយ គម្រោងនោះត្រូវបានអនុវត្តជាថ្នាក់ជាតិដោយ ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគំហើញថ្មីនៃបច្ចេទកវិទ្យា ថ្មី នៃម៉ាស៊ីន​កែឆ្នៃចំណីសត្វ និង ប្រអប់ត្រជាក់រក្សាវ៉ាក់សាំងប្រើថាមពលសូឡា នៅក្នុងប្រទេសកម្ពុជា។

សមាជិក ក្រុមប្រឹក្សា និង សហស្ថាបនិក

សៀង ហៃ

លោក បានបញ្ចប់អនុបណ្ឌិតចំនួន២

  • ផ្នែក​ អភិវឌ្ឍន័ធនធានមនុស្ស ពីសាកលវិទ្យល៍យ​ flinders university of south Australia ប្រទេសអូស្ត្រាលី
  • ផ្នែក សង្គមវិទ្យា​ ពីសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ប្រទេសកម្ពុជា ដែលធ្វើការផ្តោតលើការសិក្សាស្រាវវជ្រាវគុណវិស័យ បញ្ហាទ្រព្យធន់ ការរំពឹងទុកផ្នែកវប្បធម៌ និងបញ្ហាសង្គម។

ដៃគូរសហការ និងឧបត្ថម្ភ

ទំនាក់ទំនង

071 2801 653
016 262 845

ភូមិចំបក់ សង្កាត់ចេក

ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង

កម្មវិធីចម្ការ

CHAMKA APP

សម្រាប់ពត៌មានថ្មីៗបន្ថែម សូមធ្វើការតាមដានយើងតាមរយៈបញ្តាញសង្គម!

Scroll to top